ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា ផ្ញើសារលិខិតជូនពរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ
(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការសាកល វិទ្យាល័យការពារជាតិ ក្នុងនាមសាកល វិទ្យាធិការរង នាយក នាយករង មហាវិទ្យាល័យ មជ្ឈមណ្ឌល យោធាចារ្យ និស្សិតនិងសិក្ខាកាមទាំងអស់ សូមគោរពជូន នូវសព្ទសាធុការពរ គ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។ ស្ថិតនៅក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវការគោរពស្ញប់ស្ញែង…