BYD ខ្លាំងលក់ដាច់ជាងគេមែន ប៉ុន្តែកំពុងត្រូវបានក្រុមហ៊ុនចិនគ្នាឯងមួយទៀត ចេញ EV ថ្មីកាន់តែធូរថ្លៃហើយបើកបានដល់ជាង ៥០០គ.ម
ថ្វីត្បិតតែបច្ចុប្បន្ននេះ ក្រុមហ៊ុនជប៉ុន អាមេរិក និងអឺរ៉ុប ពិបាកប្រកួតប្រជែងរថយន្តអគ្គិសនីជាមួយក្រុមហ៊ុនចិន BYD ក៏ពិតមែន ប៉ុន្តែ BYD បែរជាត្រូវប្រឈមមុខនឹងក្រុមហ៊ុនចិនដូចគ្នាទៅវិញ។ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនអគ្គិសនីចិន Xpeng បានបញ្ចេញរថយន្តថ្មីជាម៉ូឌែលលំដាប់ថវិកាដំបូង ក្រោមប្រេនថ្មីរបស់ខ្លួន Mona គឺម៉ូឌែល Mo3 ជាប្រភេទស៊ីដេន។ រថយន្តនេះ ក្លាយជាគូប្រជែងដ៏ស្រួចស្រាលរបស់រថយន្ត BYD ដោយបំពាក់ប្រព័ន្ធជំនួយបើកបរស្វ័យប្រវត្តិ និងមានចម្ងាយបើកបររហូតដល់ជាង ៥០០គីឡូម៉ែត្រក្នុងពេលសាកពេញម្តង ជាពិសេសគឺតម្លៃដ៏ធូរថ្លៃ ត្រឹមតែជាង ១ម៉ឺន…