Category: ព័ត៌មានបច្ចេកវិទ្យា

ពី iPhone 2G ដល់ iPhone 16 ក្រុមហ៊ុន Apple លក់ចេញសរុបបានប៉ុន្មានគ្រឿងហើយ?

រយៈពេលជិត ២០ ឆ្នាំ ក្រោយបញ្ចេញលក់ iPhone ដំបូងក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បានលក់ចេញទូរសព្ទ iPhone សរុបលើសពី ៣ ពាន់លានគ្រឿងមកហើយ គិតត្រឹមខែសីហា ឆ្នាំ២០២៥។ ការលក់ចេញទូរសព្ទ iPhone តែងមានសន្ទុះកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមប្រសាសន៍ Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បញ្ជាក់ថា លក់ចេញ iPhone បានកើនឡើងដល់ ១ ពាន់លានគ្រឿងតាំងពីឆ្នាំ២០១៦…

ខួប៥០ឆ្នាំ Epson ៖ ទសវត្សរ៍ថ្មីនៃវិសាលភាព និងនវានុវត្តន៍នៅកម្ពុជា

ក្រុមហ៊ុន Epson ដែលជាក្រុមហ៊ុនឈានមុខគេលើសកលលោកក្នុងវិស័យបោះពុម្ព និងបច្ចេកវិទ្យាបញ្ចាំងស្លាយ កំពុងប្រារព្ធខួបលើកទី ៥០ របស់ខ្លួននៅឆ្នាំនេះ ខណៈដែលបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញកំណើនទីផ្សារនៅកម្ពុជា។ ក្រុមហ៊ុនមានគោលបំណងផ្តល់នូវបច្ចេកវិជ្ជាទំនើប និងដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ ដែលបំពេញតម្រូវការគ្រប់វិស័យឧស្សាហកម្ម និងពង្រឹងសមត្ថភាពអាជីវកម្មគ្រប់ទម្រង់។ ប្រទេសកម្ពុជាកំពុងឈានទៅមុខយ៉ាងឆាប់រហ័សនៅក្នុងសេដ្ឋកិច្ចឌីជីថល ដោយទីផ្សារ IT កើនឡើងជាមធ្យមប្រមាណជិត ១០ ភាគរយជារៀងរាល់ឆ្នាំ ហើយពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើងលើសពីការរំពឹងទុកដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ការផ្លាស់ប្តូរនេះគឺជាកម្លាំងចលករជំរុញឱ្យស្ថាប័នផ្សេងៗចាប់ពីសាជីវកម្មខ្នាតធំទៅសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ក្នុងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យារបស់ពួកគេដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង។ ក្នុងបរិបទនេះ ក្រុមហ៊ុន Epson អាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥…

បច្ចេកវិទ្យា CheckinMe បោះជំហានទៅកាន់អន្តរជាតិនៅប្រទេសសិង្ហបុរី

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនកូនខ្មែរ CheckinMe បានចូលរួមតំណាងឲ្យកម្ពុជាក្នុងការផ្សព្វផ្សាយបច្ចេកវិទ្យាទៅកាន់អន្តរជាតិតាមរយៈកម្មវិធី Plug and Play Asia Pacific Summit ប្រចាំឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដោយមានការសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង AUPP Technology Center (ATC)។ បេសកកម្មពិសេសនេះ មានរយៈពេលចំនួន ៤ថ្ងៃ ក្រោមការដឹកនាំរបស់លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន…

You missed