Month: December 2025

វត្តមានដ៏ខ្លាំងក្លាពីថ្នាក់ដឹកនាំធុរកិច្ចក្នុងស្រុក និងអន្តរជាតិ ចូលរួមនាយករដ្ឋមន្ត្រី សម្តេចមហាបរវរធិបតីហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោ

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ រាជធានីភ្នំពេញ – នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ ជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា ក្នុងពិធីដ៏សំខាន់មួយ ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូត និងថ្នាក់ដឹកនាំប្រតិបត្តិមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន ឥណ្ឌូនេស៊ី និងសិង្ហបុរី។ ភ្ញៀវកិត្តិយសរួមមានបេសកជនពាណិជ្ជកម្មចក្រភពអង់គ្លេស Matt Western (សមាជិកសភា) និងអតីតនាយកប្រតិបត្តិហុងកុង CY Leung ។ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនអាកាសចរណ៍ឈានមុខ…

រត់ដើម្បីវីរជនជួរមុខ៖ ការរត់ចម្ងាយសប្បុរសធម៌នៅកោះពេជ្រសម្រាប់សាមគ្គីភាព និងសន្តិភាពនៅកម្ពុជា

រត់ដើម្បីវីរជនជួរមុខ សូមអញ្ជើញអ្នករត់ និងសាធារណជនមកជួបជុំគ្នានៅថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០ ល្ងាច នៅទីក្រុង កោះពេជ្រ សម្រាប់ការរត់ជុំគ្នាចម្ងាយ ៣ គីឡូម៉ែត្រ ដើម្បីសាមគ្គីភាពជាមួយវីរជនជួរមុខ និងប្រជាជនស៊ីវិលដែលបាត់បង់ទីជម្រករបស់កម្ពុជានៅតាមព្រំដែន។ ការរត់នេះនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងកោះពេជ្រ ដោយចាប់ផ្តើមនៅអគារ Élysée Tower តាមបណ្តោយផ្លូវដែលគ្មានចរាចរណ៍ ដែលអនុញ្ញាតឱ្យអ្នកចូលរួមរត់បានដោយសុវត្ថិភាព។ ថវិកាទាំងអស់ដែលប្រមូលបាននឹងត្រូវបានបរិច្ចាគដើម្បីគាំទ្រដល់វីវជនជួរមុខ និងសហគមន៍ដែលរងផលប៉ះពាល់តាមរយៈ ស.ស.យ.ក។ ការគាំទ្រផ្នែកវេជ្ជសាស្រ្តនឹងត្រូវបានរៀបចំទុកជាមុន ដោយមានមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital)…

ទឹកចិត្តធំធេង!​ ភេសជ្ជៈប៉ូវកម្លាំងបាកាស ឧបត្ថម្ភ ២០ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសម្តេចតេជោ

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស (Bacchus) បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅជួរមុខ និងជនភៀសសឹក។ ការចូលរួមចំណែកឧបត្ថម្ភរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសនៅពេលនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងជាការលើកទឹកចិត្តដ៏ធំធេងចំពោះកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីយ៉ាងរឹងមាំ និងជាប់ជាប្រចាំ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមបរិច្ចាគថវិកាតាមការស្ម័គ្រចិត្ត ដើម្បីជួយដល់កងទ័ពជួរមុខ។ ការចូលរួមនេះ គឺជាការបង្ហាញនូវកម្លាំងសាមគ្គីភាព និងការរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់ប្រជាជាតិខ្មែរទាំងមូល។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុនក៏បានបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាកងទ័ពកម្ពុជាទាំងអស់…

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានចូលរួមឧបត្ថម្ភថវិការចំនួន ៣លានដុល្លារ សម្រាប់ការជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ា គ្រុប បានចូលរួមឧបត្ថម្ភថវិការចំនួន ៣,០០០,០០០ ដុល្លារ តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីជួយដល់កងទ័ពជួរមុខ និងគ្រួសារកម្ពុជាដែលត្រូវផ្លាស់ប្តូរទីជម្រក ដោយសារភាពតានតឹងថ្មីៗនេះ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភនេះផ្តល់នូវការជួយដល់មនុស្សធម៌ ដោយនេះជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពជួរមុខរបស់កម្ពុជា និងបញ្ហាប្រឈមដែលគ្រួសារនានាកំពុងជួបប្រទះ ដោយបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ គម្រោងអភិវឌ្ឍរបស់ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) រួមទាំង ទីក្រុងកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ និង…

BYD ខ្លាំងលក់ដាច់ជាងគេមែន ប៉ុន្តែកំពុងត្រូវបានក្រុមហ៊ុនចិនគ្នាឯងមួយទៀត ចេញ EV ថ្មីកាន់តែធូរថ្លៃហើយបើកបានដល់ជាង ៥០០គ.ម

ថ្វីត្បិតតែបច្ចុប្បន្ននេះ ក្រុមហ៊ុនជប៉ុន អាមេរិក និងអឺរ៉ុប ពិបាកប្រកួត​ប្រជែងរថយន្តអគ្គិសនី​ជាមួយក្រុមហ៊ុនចិន BYD ក៏ពិតមែន ប៉ុន្តែ BYD បែរជាត្រូវប្រឈមមុខ​នឹង​ក្រុមហ៊ុនចិនដូចគ្នាទៅវិញ។ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០២៤ ក្រុមហ៊ុនអគ្គិសនីចិន Xpeng បាន​បញ្ចេញ​រថយន្តថ្មី​ជាម៉ូឌែល​លំដាប់ថវិកាដំបូង ក្រោមប្រេន​ថ្មីរបស់ខ្លួន Mona គឺម៉ូឌែល Mo3 ជាប្រភេទស៊ីដេន។ រថយន្តនេះ ក្លាយជាគូប្រជែងដ៏ស្រួចស្រាលរបស់រថយន្ត BYD ដោយបំពាក់ប្រព័ន្ធជំនួយបើកបរស្វ័យប្រវត្តិ និងមានចម្ងាយបើកបររហូតដល់ជាង ៥០០គីឡូម៉ែត្រ​ក្នុងពេលសាកពេញម្តង ជាពិសេសគឺតម្លៃដ៏ធូរថ្លៃ ត្រឹមតែជាង ១ម៉ឺន…

នេះហើយជាមូលហេតុដែលគួរប្តងតម្រង នៅពេលរៀងរាល់ប្តូរប្រេងម៉ាស៊ីន

ជារឿងល្អសម្រាប់ម៉ាស៊ីន ដែលម្ចាស់រថយន្តហ៊ានចំណាយលុយប្រើប្រាស់ប្រេងម៉ាស៊ីនដែលមានគុណភាព ប៉ុន្តែប្រសិនបើរិះថាំមិនហ៊ានចំណាយលុយបន្ថែមលើតម្រងប្រេងម៉ាស៊ីនល្អៗទេនោះ ក៏មិនអាចជួយថែរក្សាម៉ាស៊ីនឱ្យនៅបានយូរឡើយ ជាពិសេសកុំឱ្យសោះ រឿងប្តូរប្រេង២ដង ប្តូរតម្រង១ដង ពោលគឺត្រូវប្តូរតម្រងគ្រប់ពេល រាល់ការប្តូរប្រេងម៉ាស៊ីនជាមួយគ្នាតែម្តង។ ជាងមេកានិច បានប្រៀបធៀបតម្រងប្រេងម៉ាស៊ីន ដូច ក្រលៀន ឬតម្រងនោម របស់មនុស្សយើងដែរ ដែលមានតួនាទីច្រោះជាតិពុលក្នុងរាងកាយ។ ឯតម្រងប្រេងម៉ាស៊ីន វាក៏មានតួនាទីច្រោះកម្ទេចកម្ទីដែលមានក្នុងប្រេងម៉ាស៊ីន មិនឱ្យហូរចូលទៅក្នុងប្លុកម៉ាស៊ីនបានដែរ។ មានន័យថា ប្រេងម៉ាស៊ីន ត្រូវបានច្រោះស្អាតជាមុនសិន ទើបហូរចូលទៅរំអិលគ្រឿងបង្គុំម៉ាស៊ីន។ ប៉ុន្តែបើតម្រងគ្មានគុណភាព វាមិនអាចច្រោះបានស្អាតឡើយ ដែលបណ្តាលឱ្យកម្ទេចដែកអាចចូលទៅបង្កផលប៉ះពាល់ខ្លាំងក្នុងម៉ាស៊ីន។ ក្រៅតែពីការជួយសម្អាតប្រេងម៉ាស៊ីន តម្រងនេះក៏បានជួយឱ្យប្រេងស្ថិតនៅទីតាំងត្រឹមត្រូវតាមពេលវេលាដែរ។ ទន្ទឹមនឹងនេះ លោកអ្នកក៏អាចកត់សម្គាល់បានផងដែរនូវរោគសញ្ញាដែលបញ្ជាក់ថា…

វាសនាលិចអណ្ដែតៗពីឡានអេតចាយ ២០០ដុល្លារ ទៅជាស្ដេចឡានតម្លៃ ៦លានដុល្លារ

ដូចពាក្យគេថាវាសនាមើលមិនឃើញនោះទេ ថ្ងៃមុនលិច ថ្ងៃនេះអាចរះក៏ថាបាន ដូចនេះកុំមើលស្រាលអ្វីមួយត្រឹមសម្បកក្រៅ។ មិនខុសនោះទេរថយន្ត Ferrari 340 មានអាយុ ៦៩ ឆ្នាំដែលអ្នកកំពុងឃើញនេះ មានតម្លៃដល់ទៅ ៦លានដុល្លារ។ កាលពីមុន មនុស្សមិនស្គាល់តម្លៃវាគេដាក់លក់ត្រឹម ២០០ដុល្លារថែម​ទាំងចាត់ចូលជាប្រភេទ ឡានអេតចាយ ឥតប្រយោជន៍​មួយគ្រឿងតែប៉ុណ្ណោះ។ រថយន្ត Ferrari 340 កំពុងដាក់លក់ដោយ ក្រុមហ៊ុនដេញថ្លៃនិងប្រមូលទិញរថយន្តបុរាណឈានមុខគេ មានឈ្មោះថា Mecum Auctions នៅក្នុងព្រឹត្តិការណ៍ពិសេស Indianapolis នៅចុងសប្តាហ៍នេះ។ រថយន្តចំណាស់ Ferrari…

ធនាគារ វីង នាំយកមកនូវរាត្រីដ៏ពិសេសសម្រាប់ហ្វេន! ជួបផ្ទាល់ជាមួយ La Cima Cartel និងទស្សនា MV ថ្មីមុនគេបង្អស់!

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់រាត្រីដែលមិនអាចបំភ្លេចបាន? ក្រុមតារាចម្រៀងដែលកំពុងតែអង្រួនបេះដូងយុវវ័យ La Cima Cartel នឹងនាំមកជូននូវបទពិសោធន៍ថ្មីសន្លាង និងពិសេសអស្ចារ្យមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួន “Your Moment with La Cima Cartel” ដែលបានរៀបចំដោយធនាគារ វីង។ នេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែវាគឺជាការអបអរសាទរនៃភាពជោគជ័យ និងក្ដីស្រលាញ់ដែលអ្នកគាំទ្របានផ្ដល់ឱ្យ ហើយវាក៏ជាសក្ខីភាពថ្មីមួយនៃភាពជាដៃគូដ៏រឹងមាំរវាងវិស័យតន្ត្រីកម្ពុជា និង ធនាគារ វីង ផងដែរ។ ធនាគារ វីង បានប្រកាសជាផ្លូវការនូវយុទ្ធនាការដ៏សំខាន់មួយ តាមរយៈការចាប់ដៃសហការជាមួយក្រុម ចម្រៀង La…

ASTRO CLUB កន្លែងកម្សាន្តថ្មីប្លែកមានតែមួយគត់នៅបឹងកក់ បានបើកដំណើរជាផ្លូវការនៅរាជធានីភ្នំពេញ!

ASTRO CLUB ជាកន្លែងកម្សាន្តដ៏អស្ចារ្យស្តង់ដាអន្តរជាតិ បានបើកដំណើរការសាកល្បង(Soft Opening)កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅតំបន់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ASTRO CLUB បាននាំមកនូវបច្ចេកវិទ្យាប្រព័ន្ធភ្លើង ប្រព័ន្ធសម្លេង និង ប្រភេទ LED ថ្មីចុងក្រោយបង្អស់ ព្រមទាំងភាពសម្បូរបែបនៃកម្មពិធីសប្បាយៗជាច្រើន នឹងនាំឱ្យភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកលេងកម្សាន្តទទួលបានបទពិសោធន៍ថ្មីៗ៕ ASTRO CLUB បាននាំមកនូវបទពិសោធន៍កម្សាន្តដ៏ច្រើនសម្បូរបែប ដោយមាន«ភោជនីយដ្ឋាន តន្រ្តីLIVE SHOW និងកម្មវិធីជប់លៀង» រួមបញ្ចូលគ្នាក្នុងទីតាំងតែមួយ!…

ក្រុមហ៊ុនខ្មែរធំៗគាំទ្រក្រុមសិល្បករ បារមី ក្នុងកម្មវិធី «Rise For Khmer» នៅទីក្រុងប៉ារីស

ភ្នំពេញ — ក្រុមហ៊ុនធំៗចំនួនបីរបស់កម្ពុជា គឺក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនជីបម៉ុងលែន និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានរួមគ្នាគាំទ្រ «Rise for Khmer» ដែលជាការប្រគំតន្ត្រីវប្បធម៌ដ៏សំខាន់មួយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស។ ព្រឹត្តិការណ៍នេះ ដែលរៀបចំឡើងនៅសាលប្រគំតន្ត្រីដ៏មានកិត្យានុភាពបំផុតមួយរបស់ប្រទេសបារាំង ផ្តល់នូវវេទិកាអន្តរជាតិសម្រាប់តន្ត្រីកម្ពុជា និងការបញ្ចេញមតិច្នៃប្រឌិត។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាមួយដែលមានការចូលរួមពីលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន (ប្រធានសមាគមសិល្បករខ្មែរ) លោក Manu Rajan លោក អ៊ឹង វីរៈ…

You missed