Month: February 2026

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋខ្មែរជាសកម្មជនបក្សនៅអាមេរិក ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ប្រជាពលរដ្ឋខ្មែរ ជាយុវជនគណបក្សប្រជាជនកម្ពុជានៅរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម។

ខែដំបូង កម្ពុជាទទួលបានចំណូល ៤.៥លានដុល្លារពីការលក់សំបុត្រ ជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ធ្លាក់ចុះជាង៣០% (Video inside)

(ភ្នំពេញ)៖ ​កម្ពុជាទទួលបានចំណូលប្រមាណ ៤.៥លានដុល្លារពីការលក់សំបុត្រ ជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរក្នុងខែមករា ឆ្នាំ២០២៦នេះ ដោយទទួលបានភ្ញៀវទេសចរប្រមាណ ៩៣,៤៩១នាក់។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។ គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៦នេះ ​ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយ-ដ្ឋានអង្គរមានចំនួន ៤ ៥២២ ៧៧៧ដុល្លារ ថយចុះ៣៤.៤៨% បើធៀបនឹងខែមករា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន​ ៩៣,៤៩១នាក់ ថយចុះ៣៦.០៣%។ ​ជាមួយគ្នានេះ គ្រឹះស្ថានអង្គរបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ខែមករា មានចំនួន ១៨៦ ៩៨២…

ព្រះមហាក្សត្រនៃកម្ពុជា ព្រះរាជានុញ្ញាតឲ្យប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលក្រាបបង្គំគាល់

ព្រះមហាក្សត្រនៃកម្ពុជា ព្រះរាជានុញ្ញាតឲ្យប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលក្រាបបង្គំគាល់ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង ក្នុងឱកាសដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា…

លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រតិភូទស្សនកិច្ច នៅអគារធនាគារ «វីង» ដែលមានលក្ខណៈទំនើប និងទាន់សម័យ របស់អ្នកឧកញ៉ា គិត ម៉េង

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូ នៃក្រសួងមុខងារសាធារណៈ អញ្ជើញទស្សនកិច្ច នៅអគារធនាគារ «វីង» របស់អ្នកឧកញ៉ា គិត ម៉េង ដែលមានទីតាំងស្ថិត នៅលើមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងគណៈគ្រប់គ្រងធនាគារវីង។…

កម្ពុជាសូមស្វាគមន៍ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

កម្ពុជាសូមស្វាគមន៍ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani)…

You missed